អធិការបតីអាល្លឺម៉ង់លោកស្រី A. Merkel ដាក់ចេញគោលដៅរៀបចំរដ្ឋាភិបាល យ៉ាងឆាប់រហ័ស

(VOVWORLD) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រកាសថា គោលដៅរបស់ ខ្លួនគឺខំប្រឹងប្រែងបង្កើតឡើងរដ្ឋាភិបាលមួយយ៉ាងឆាប់រហ័ស ក្រោយពីបរាជ័យ ក្នុងកិច្ចចរចាបង្កើតរដ្ឋាភិបាលរវាងសម្ព័ន្ធភាពគណៈបក្សប្រជាធិបតេយ្យ/សង្គមគ្រីស្ទសាសនា (CDU/CSU) ជាមួយគណៈបក្សប្រជាធិបតេយ្យសេរីភាព (FDP) និងគណៈបក្សបៃតង កាលពីថ្ងៃទី១៩ វិច្ឆិកា កន្លងទៅ។ 

អធិការបតីអាល្លឺម៉ង់លោកស្រី A. Merkel ដាក់ចេញគោលដៅរៀបចំរដ្ឋាភិបាល យ៉ាងឆាប់រហ័ស - ảnh 1អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ AFP/TTXVN) 

អញ្ជើញថ្លែងមតិក្នុងកិច្ច ប្រជុំមួយនាថ្ងៃទី២៥ វិច្ឆិកា លោកស្រី Angela Merkel សង្កត់ធ្ងន់ថា អឺរ៉ុបត្រូវការ ប្រទេសអាល្លឺម៉ង់ដ៏មាំមួនមួយ ក៏ដូចជាមានបំណងឲ្យអាល្លឺម៉ង់ឆាប់បង្កើតរដ្ឋា ភិបាលដោយស្ថិរភាពផងដែរ។ ប៉ុន្តែ អធិការបតីលោកស្រី Merkel ក៏អះអាងថែម ទៀតថា រដ្ឋាភិបាលជាបណ្ដោះអាសន្នរបស់ខ្លួន នៅតែអាចបំពេញការងារជារៀង រាល់ថ្ងៃនៅប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតទ្វីបអឺរ៉ុបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ