អ្នកជំនាញចិន៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជម្រុញទំនាក់ទំនងវៀតណាម-ចិនឡើងកំពស់ថ្មី

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម (To Lam) និងភរិយាទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា លោក Ling Dequan អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវបញ្ហាអន្តរជាតិចិន, អ្នកស្រាវជ្រាវអំពីវៀតណាម អតីតប្រមុខទីភ្នាក់ងារព័ត៌មានស៊ីនហួប្រចាំទីក្រុងហាណូយបានចាត់ទុកថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជ្រើសរើសប្រទេសចិន ជាប្រទេសដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីបានជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺ ជា ក្តីរំពឹងទុកផងនិងពោរពេញដោយក្តីសង្ឃឹម ផង។

អ្នកជំនាញចិន៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជម្រុញទំនាក់ទំនងវៀតណាម-ចិនឡើងកំពស់ថ្មី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម  (រូបថត៖ Tri Dung/TTXVN)

លោក Ling Dequan សង្ឃឹមថា ជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋទាំងពីរ វៀតណាមនិងចិន ក្នុងដំណើរទស្សនកិច្ចនឹងសម្រេចបានលទ្ធផលថ្មីសំខាន់ និងមានការបោះជំហានថ្មីយ៉ាងរឹងមាំ និងធ្វើឲ្យស៊ីជម្រៅថែមទៀត ការកសាងសហគមន៍ចែករំលែកអនាគត មានអត្ថន័យយុទ្ធសាស្ត្រ។ អ្នកជំនាញចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ “រួមគ្នាដើរលើមាគ៌ានៃទំនើប ភាវូបនីយកម្មសង្គមនិយមជាមួយនឹងចរិតលក្ខណៈដោយឡែករបស់ខ្លួន ហើយនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ និងពិភពលោក” ហើយតាមរយៈដំណើរទស្សនកិច្ចនេះ ចិននិងវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធថែមទៀត ក្នុងដំណើរថ្មីនៃការកសាងសហគម ន៍ ចែករំលែកអនាគតរួម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ និងជម្រុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឈានដល់កម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ