អ្នកជំនាញរុស្ស៊ីបញ្ជាក់ពីតួនាទីកំពូលនៃច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត
(VOVWORLD) - អត្ថបទរបស់អ្នកនិពន្ធបានអះអាងថា អំណះអំណាងដែលចិនប្រើប្រាស់មិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទប្បញ្ញត្តិ នៃច្បាប់អន្ដរជាតិ ហើយដូច្នេះមិនអាចចាត់ទុកថាជាយុត្តិកម្មនៃការមិនអនុវត្តន៍សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឡើយ។
កោះ Sinh Ton (រូបថត៖ TTXVN) |
នាថ្ងៃទី ១ ខែកក្កដា គេហទំព័រព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការអន្តរជាតិនៃសហព័ន្ធរុស្ស៊ី (RIAC) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “រយៈពេល ៥ ឆ្នាំនៃសេចក្តីសម្រេចរបស់សាលាក្តីអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើត៖ ចំណុចប្រសព្វនៃភូមិសាស្ត្រនយោបាយនិងច្បាប់អន្តរជាតិ” របស់បណ្ឌិត Alexander Korolev និងបណ្ឌិត Irina Strelnikova នៃវិទ្យាល័យសេដ្ឋកិច្ច (រុស្ស៊ី) ដែលបញ្ជាក់ថាសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុង ឡាអេ (ហូល្លង់) កាលពីខែកក្កដាឆ្នាំ ២០១៦ បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ជម្លោះទឹកដីនៅសមុទ្រខាងកើត និងច្បាប់អន្តរជាតិមានតួនាទីកំពូលក្នុងការដោះស្រាយជម្លោះទាំងនេះ។
អត្ថបទរបស់អ្នកនិពន្ធបានអះអាងថា អំណះអំណាងដែលចិនប្រើប្រាស់មិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់អន្ដរជាតិ ហើយដូច្នេះមិនអាចចាត់ទុកថាជាយុត្តិកម្មនៃការមិនអនុវត្តន៍ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឡើយ។ អ្នកនិពន្ធបានសង្កត់ធ្ងន់លើតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះរបស់រវាងភាគីនានានៅសមុទ្រខាងកើត ដោយអះអាងថា UNCLOS មានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ សម្រាប់ប្រទេសហត្ថលេខីទាំងអស់ ក៏ដូចជាតួនាទីជាអាជ្ញាកណ្តាលដែលសាលាក្តីអាជ្ញាកណ្តាលបានដាក់ចេញកាលពី ៥ ឆ្នាំមុន។ អ្នកប្រាជ្ញរុស្ស៊ីក៏បានវាយតម្លៃខ្ពស់ផងដែរថា បណ្តាប្រទេសអាស៊ានកំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីភាពចាំបាច់ត្រូវជំនួសសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២ ដែលហួសសម័យ ដោយក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលជាឧបករណ៍មានលក្ខណៈចាប់បង្ខំខាងច្បាប់ ដើម្បីដើរតួនាទីជាមូលដ្ឋានក្នុងការគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើត៕