អ្នកជំនាញឥណ្ឌា៖ វៀតណាមជាដៃគូគួរជាទីទុកចិត្តក្នុងតំបន់អាស៊ី-អាគ្នេយ៍

(VOVWORLD) - វៀតណាមជាមិត្តដ៏យូរអង្វែង និងជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យ Prabir De នៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ (អាស៊ាន) -ឥណ្ឌា ចំណុះប្រព័ន្ធស្រាវជ្រាវ និងព័ត៌មានសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (RIS) ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌារបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា។
អ្នកជំនាញឥណ្ឌា៖ វៀតណាមជាដៃគូគួរជាទីទុកចិត្តក្នុងតំបន់អាស៊ី-អាគ្នេយ៍ - ảnh 1កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋានយោធា Palam ទីក្រុង New Delhi។ រូបថត៖ Duong Giang/TTXVN

យោងតាមសាស្ត្រាចារ្យ Prabir De ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាមមិញ ជិញ នៅឥណ្ឌា នាំមកនូវអត្ថន័យវិជ្ជមានជាច្រើន។ សាស្ត្រាចារ្យ Prabir De បានវាយតម្លៃថា វៀតណាមជាសមាជិកសំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំងជាកម្លាំងជំរុញមួយសម្រាប់សមាហរណកម្មអាស៊ាន។ ឥណ្ឌានិងអាស៊ានបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ ក៏មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ទំនាក់ទំនងអាស៊ានជាមួយឥណ្ឌា។

ទាក់ទិននឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សាស្ត្រាចារ្យ Prabir De បានឲ្យដឹងថា៖ ឥណ្ឌា និងវៀតណាមជាដៃគូដែលអាចជឿទុកចិត្តបាន ហើយពាណិជ្ជកម្មទ្វេភាគីបានលើសពី ១៥ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សាស្ត្រាចារ្យ Prabir De បានស្នើប្រទេសទាំងពីរអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងសេរីសាកល្បងមួយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ