អ្នកបោះឆ្នោតវាយតំលៃខ្ពស់ការឆ្លើយសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល
|
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ការឆ្លើយសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល |
(VOV)_តាមដានការឆ្លើយសួរដេញដោល របស់រដ្ឋមន្ត្រី ក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Phung Xuan Nha អ្នកបោះឆ្នោត Nguyen Minh Khoa គ្រួបង្រៀននៅ
វិទ្យាស្ថាននយោបាយ បានឯកភាពចំពោះការឆ្លើយស្មោះត្រង់របស់រដ្ឋមន្ត្រី ។ លោក
Nguyen Minh Khoa បានស្នើអោយក្រសួងអប់រំ និងបណ្ដុះបណ្ដាល ត្រូវមានគោល
នយោបាយតម្លាភាពអំពីការបង់ថ្លៃថ្នាក់ក្រោយឧត្តមសិក្សា៖
“ ខ្ញុំបានឃើញថា៖រដ្ឋមន្ត្រីបានឆ្លើយសំនួរប្រកបដោយភាពស្មោះត្រង់ និងមាន
ការទទួលខុសត្រូវ។ ពិសេស ខ្ញុំពេញចិត្តយ៉ាងខ្លាំង ចំពោះដំណោះស្រាយលើកកំពស់គុណ
ភាពផ្នែកអប់រំ និងបណ្ដុះបណ្ដាលរបស់រដ្ឋមន្ត្រី។ ខ្ញុំគាំទ្រទស្សនះ របស់រដ្ឋមន្ត្រី អំពីការ
រៀបចំប្រព័ន្ធសាលាមហាវិទ្យាល័យឡើងវិញ ហើយក្នុងនោះយកចិត្តទុកដាក់ជាច្រើន
ចំពោះគុណភាពជួរគ្រូបង្រៀន៕”