អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្ដូរថ្មីរបៀបសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា

(VOVworld) - តាមដានសម័យសួរដេញដោលនាថ្ងៃទី១៦ វិច្ឆិកា នៅសម័យប្រជុំ
លើកទី១០របស់រដ្ឋសភា អ្នកបោះឆ្នោតនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម
បានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្ដូរថ្មីរបៀបសួរដេញដោលនិងឆ្លើយការសួរដេញ
ដោលលើកនេះ។លោក Tran Van My អ្នកបោះឆ្នោតម្នាក់នៅខ័ណ្ឌ Son Tra ទីក្រុង
Da Nang បានឲ្យដឹងថា៖
“ប្រការដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់យ៉ាងច្រើនបំផុតនៅសម័យប្រជុំរដ្ឋសភា
លើកនេះគឺជាការផ្លាស់ប្ដូរថ្មីរបៀបសួរដេញដោល។សមាជិកសមាជិកាសភាអាច
សួរសមាជិកណានៃរដ្ឋាភិបាលក៏ដោយអំពីការសន្យារបស់គេចំពោះ អ្នកបោះ
ឆ្នោត។តាមនោះ ធ្វើឲ្យច្បាស់នូវការទទួលខុសត្រូវរបស់មេដឹកនាំផ្នែក និមួយៗ”។
អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្ដូរថ្មីរបៀបសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ឆ្លើយការសួរដេញដោល (រូបថត៖VGP)

រីឯអ្នកបោះឆ្នោត Nguyen Thanh Quang នៅខេត្ត Dak Nong តំបន់ខ្ពង់រាបភាគ
កណ្ដាលវៀតណាមបានចែករំលែកថា៖
“ខ្ញុំឃើញថា តាមរយៈរបាយការណ៍និងយោបល់របស់សមាជិកសមាជិកាសភា
មួយចំនួននៃសម័យសួរដេញដោលលើកនេះបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវ
បំណងប្រាថ្នារបស់អ្នកបោះឆ្នោតលើវិស័យសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅដូចជា
ធានាសន្តិសុខសង្គម អភិវឌ្ឍន៍សេដ្ឋកិច្ច។ជាពិសេសគឺ​រដ្ឋាភិបាលក៏បានប្រមូល
ផ្ដុំដោះស្រាយវិស័យជាប្រៀបខ្លាំងប្រកបដោយប្រសិទ្ធិភាព”។

ក្រោយពីស្ដាប់ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងស្ថាប័នមានសមត្ថ
កិច្ចនានានៃរដ្ឋសភា បំភ្លឺអំពីការអនុវត្តន៍សេចក្ដីសំរេចចិត្តរបស់រដ្ឋសភាស្ដីពី
សកម្មភាពឃ្លាំមើល សកម្មភាពសួរដេញដោលតាំងពីដើមអាណត្តិទី១៣ដល់ឆ្នាំ
២០១៥ អ្នកបោះឆ្នោត នៅខេត្ត Tien Giang ភាគខាងត្បូងវៀតណាមក៏បានឯក
ភាពលើខ្លឹមសារពោល ខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ