អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅប៉េកាំង (ចិន) បានជូនដំណឹងអោយ
ដឹងថា៖ ចិនទើបនឹងបានដក់ស្រង់ពាក្យសំដី របស់លោក Jie Li Tai អ្នកប្រាជ្ញអ្នកអត្ថា
ធិប្បាយល្បីឈ្មោះរបស់គេហទំព័រ Fenghuang (ហុងកុង ចិន) ដែលបានសរសេរក្នុង
អត្ថបទលើគេហទំព័រ ចុះផ្សាយថ្ងៃទី ២០កក្កដាថា៖ ការប្រជែងដណ្ដើមអធិប្បតេយ្យ
ភាពនៅសមុទ្រខាងកើតរវាង ចិននិង វៀតណាម មាននិមិត្តសញ្ញាកាន់តែតានតឹង
ឡើងពី ១ថ្ងៃ ទៅ១ថ្ងៃ ក្នុងរយះពេលកន្លងទៅ។ ក្នុងនោះមានការដែល អគ្គក្រុមហ៊ុន
ប្រេងឧស្ម័នសមុទ្រចិន(CNOOC) បានអញ្ចើញចូលដេញថ្លៃអន្តរជាតិ ចំពោះអណ្ដូង
ប្រេងចំនួន 9 បានធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញ ពី១ថ្ងៃ ទៅ១ថ្ងៃ។តាមលោក
Jie Li Tai ថា អណ្ដូងប្រេងចំនួន 9 នេះដែល អគ្គក្រុមហ៊ុនប្រេងឧស្ម័នសមុទ្រចិន
(CNOOC) អញ្ចើញដាក់ដែញថ្លៃនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់
វៀតណាម តាមការកំណត់របស់សន្ធិសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ។
លោក Jie Li Tai ក៏បានអោយដឹងថា៖ ប្រសិនបើចិនអធិប្បាយ និង ចង់សហគមន៍
អន្តរជាតិទទួលស្គាល់ ផ្លូវ ៩ កំណាត់ជាខ្សែរផ្លូវព្រំដែនជាតិ ដូច្នេះនឹងជួបការលំបាក
មិនតូចតាច់ទេ ៖
ទី ១ រដ្ឋាភិបាលចិន គូសផ្លូវចំនួន ១១កំណាត់ លើផែនទីរបស់ខ្លួនដែលមិនអនុវត្ត
ការកំណត់ព្រំដែនលើសមុទ្រ ជាមួយប្រទេសជិតខាងនានា ក៏ដូចជាមានកាយវិការ
ណា ដើម្បីទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ។ អំពីវិស័យច្បាប់
អន្តរជាតិ ក៏មិនមានការអត្ថាធិប្បាយច្បាស់លាស់ណាស់ដែរ។ និយាយយ៉ាងម៉ឺម៉ាត់
គឺ៖ នេះគឺជាកានិយាយដោយសមដីខ្លួនឯងតែប៉ុណ្ណោះ។
ទី២ រហូតមកដល់ពេលនេះ ចិនមិនពន្យល់បានច្បាស់លាស់ថា៖ផ្លូវ ៩ កំណាត់ជាផ្លូវ
ព្រំដែនជាតិដែលត្រូវដាច់ជាកំណាត់ ឫ ជាផ្លូវព្រំដែនលើសមុទ្រប្រពៃណី? ម៉្យាងទៀតគេមិនកត់ច្បាស់អំពីខ្សែស្រប ខ្សែទទឹងលើទីតាំងភូមិសាស្រ្តទេ។ដូចច្នេះធ្វើយ៉ាងមេច
ដើម្បីបញ្ចុះបញ្ចូលមនុស្សដទៃបាន? ជាងនេះទៀតអ្នកប្រាជ្ញរូបនេះក៏ធ្វើវិភាគថា៖បើ
សិនជាទីក្រុងប៉េកាំងអះអាងថា៖ផ្លូវ៩ កំណាត់គឺជាផ្លូវព្រំដែនជាតិរបស់ខ្លួន គឺ ក្នុងរយះ
ពេល ៣០ឆ្នាំ គិតតាំងពីពេលប្រទេសមានឯកភាពនាឆ្នាំ១៩៧៥មក វៀតណាមបាន
ប្រកាសអធិបតេយ្យភាពចំពោះកោះធំតូចចំនួន៣០ជាបន្តបន្ទាប់ ទីក្រុងប៉េកាំងមិន
លើកឡើងនូវបញ្ហានេះក្នុងបណ្តាការប្រឆាំងជំទាស់ការទូត-ទោះជាម្តងក៏ដោយ។
ប្រការនេះគឺមិនធម្មតាទាំងស្រុងឡើយ។
នាចុងក្រោយ សមុទ្រខាងកើតជាខ្សែរផ្លូវដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រ ចំនួនជាង ៨០% របស់តំបន់ ឦសាន ទ្វីបអាស៊ី និងជាង៤០% ទំនិញយុទ្ធសាស្ត្រ របស់បណ្ដាប្រទេសលោកខាងលិច។
ប្រសិនបើ ខ្សែរផ្លូវ៩ កំណាត់ ត្រូវបានប្រកាសជាខ្សែរផ្លូវព្រំដែនជាតិ របស់ចិន នៅពេលដែលអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត បំលាស់ទីកងកម្លាំងយោធា រវាងអាស៊ីបាស៊ីហ្វីក និងមហាសមុទ្រឥណ្ឌា ទៅបីនៅពេលណានោះ គេសុទ្ធតែបានចាត់ទុកថា នៅទីតាំងល្មើសច្បាប់ និងត្រូវរារាំងខ្លាំងក្លា។ ដូច្នេះ សហគមន៍អន្តរជាតិ អាចទទួលស្គាល់សេចក្ដីប្រកាសរបស់ចិនឬទេ?
|
"ផ្លូវអណ្តាតគោ" (Image: Internet) |