អ្នកប្រាជ្ញាអន្តរជាតិបន្តយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាងកើត

អ្នកប្រាជ្ញាអន្តរជាតិបន្តយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាងកើត - ảnh 1
កោះ Da Tay ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (VOV)

        Vovworld-ច្បាប់អន្តរជាតិត្រូវជាការដោះស្រាយស្នូលក្នុងការគ្រប់គ្រង​ជំលោះ​ដែនដីនៅសមុទ្រខាងកើត។​ នេះជាមតិរួមរបស់អ្នកប្រាជ្ញាភាគច្រើន​ដែល​ចូលរួម
សិក្ខាសាលាស្ដីពីទំនាក់ទំនងអាមេរិក-ជប៉ុននិងអាស៊ី-អាគ្នេយ៍លើក​ទី៣ដែលបាន
រៀបចំនៅវិទ្យាស្ថានស្រាវជ្រាវអាស៊ី-អាគ្នេយ៍ (សឹង្ហបុរី)ក្នុងរយៈ​ពេល​២ថ្ងៃ ទី១២
និង១៣មិថុនាកន្លងទៅ។

        នៅសិក្ខាសាលា អ្នកប្រាជ្ញាជាច្រើនបានសម្ដែងការព្រួយបារម្ភពិសេស​ចំពោះ​បំរ៉ែបំរួលសន្តិសុខថ្មីៗនេះនៅអាស៊ី-អាគ្នេយ៍ ពិសេសគឺអកប្បកិរិយានិង​អំពើរ​គគ្លើនរបស់ចិនក្នុងការដោះស្រាយជំលោះដែនដីជាមួយប្រទេសជិត​ខាង។ ជា
ពិសេសដំណាងនានាបានឯកភាពខ្ពស់ចាត់ទុកថា​ច្បាប់អន្តរជាតិ​អនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ត្រូវ​ជា​គ្រឹះស្ថាន
ស្នូលក្នុងការគ្រប់គ្រងជំលោះដែនដីនៅសមុទ្រខាងកើត។

        ក្នុងការអត្ថាធិប្បាយនៅសិក្ខាសាលា បណ្ឌិត Hoang Anh Tuan ប្រធាន​វិទ្យា
ស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងការទូតវៀតណាមបានស្នើរបណ្ដាប្រទេសលើ
ពិភពលោកឡើងសម្លេងយ៉ាងខ្លាំងក្លា មានសកម្មភាពឯកភាពបង្ខំចិនត្រូវដក​
ស្ថានីយ៍ Haiyang Shiyou ៩៨១​ចេញពីដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប​បាត​សមុទ្ររបស់វៀតណាមដោយគ្មានលក្ខ័ណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ