អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម។

អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម។ - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍណ៍ជនបទវៀតណាមលោក Cao Duc Phat នៅសន្និសីទប្រចាំឆ្នាំវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៣នៅទីក្រុង Davos


        VOV-ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានក្រោយពេលបញ្ចប់សន្និសីទ
ប្រចាំ​ឆ្នាំ​វេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៣នៅទីក្រុង Davos
រដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិងអភិវឌ្ឍណ៍ជនបទវៀតណាមលោក Cao Duc Phat
បានឲ្យ​ដឹង​ថា​​សន្និសីទប្រចាំឆ្នាំ Davos ជាឱកាសល្អដើម្បីគណៈប្រតិភូវៀត
ណាមជួប​ប្រាស្រ័យជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសអង្គភាពអាជីវកម្មអ្នក
សេដ្ឋកិច្ចនិងអ្នកប្រាជ្ញដើម្បិផ្លាស់ប្តូរអំពីបញ្ហាយកចិត្តទុកដាក់នៃពិភពលោក។
តាមរយៈ​របាយការណ៍ សហគមន៍អន្តរជាតិបានវាយតំលៃខ្ពស់រាល់ការខំប្រឹង
ប្រែងរបស់​រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសគឺក្នុងវិស័យ
កសិកម្ម។ នេះ​ជាបទពិសោធន៍ដែលប្រទេសជាច្រើនលើពិភពលោកក៏ចង់ស្វែង
យល់និងអភិវឌ្ឍន៍។​ រួមជាមួយនោះវៀតណាមត្រូវបានវាយតំលៃជាប្រទេស
មួយក្នុងចំណោមប្រទេសសន្យាយ៉ាងខ្លាំងក្លានិងផ្គុំខ្លឹមសារអំពីកំណើនបៃតង
ក្នុងបណ្ដាកម្មវិធីសកម្មភាពអភិវឌ្ឍណ៍សេដ្ឋកិច្ចសង្គមនិងក្នុងបណ្ដាកម្មវិធី
សកម្មភាពរបស់ផ្នែក ពិសេស​គឺ​​ក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ