អនុប្រធាន JETRO វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅជប៉ុន លោក Hironobu Kitagawa អនុប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានមានប្រសាសន៍ថា អង្គភាពអាជីវកម្មអន្តរជាតិនិងជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអនូវគោលនយោបាយពាណិជ្ជកម្មអន្តរជាតិដោយវិធីច្បាមជាប់តាមនិន្នាការពិភពលោក។
លោក Hironobu Kitagawa អនុប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) (រូបថត៖ TTXVN) |
គួរកត់សម្គាល់ទៀតថារាល់ការខិតខំប្រឹងប្រែងទាំងនេះរួមមានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម - អាមេរិក ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
លោក Hironobu Kitagawa បានមានប្រសាសន៍ថា មូលហេតុមួយដែលនាំមកនូវ កំណើនរបស់វៀតណាមគឺជាភាពជោគជ័យក្នុងការទាក់ទាញអង្គភាពអាជីវកម្មបរទេសនេះ និងការពង្រីកសកម្មភាពនាំចេញផងដែរ។
លោក Hironobu Kitagawa ក៏បានសង្កត់ធ្ងន់ថា “ ទំហំទ្រង់ទ្រាយទីផ្សារនិងសក្តានុពលកំណើន” និង“ ស្ថិរភាពនយោបាយនិងសង្គម” គឺជាកត្តាសំខាន់ពីរដែលត្រូវបានសហគ្រាសជប៉ុនវាយតម្លៃខ្ពស់អំពីវៀតណាម៕