អនុប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី២១ ធ្នូ អនុប្រធានាធិបតីអាមេរិកលោក Mike
Pence បានទៅបំពេញ ទស្សនកិច្ចមិនជូនដំណឹងជាមុននៅអាហ្គានីស្ថាន
ដើម្បីជួបថ្នាក់ដឹកនាំប្រទេស អាស៊ីនិរតីនេះ ព្រមទាំងសង្កត់ធ្ងន់ទៅលើ
ការសន្យារបស់អាមេរិក ក្រោយរយៈ ពេល៤ខែចាប់ពីពេលប្រធានាធិបតី
លោក Donald Trump យល់ស្របជំរុញខ្លាំង យុទ្ធនាការយោធាប្រឆាំង
កម្លាំងតាលីបង់។
អនុប្រធានាធិបតីលោក Pence (ខាងឆ្វេង) បានជួបសន្ទនាជាមួយប្រធានាធិបតី អាហ្គានីស្ថានលោក Ashraf Ghani (រូបថត៖ AFP/TTXVN)
|
នៅរដ្ឋធានី Kabul អនុប្រធានាធិបតីលោក Pence បានជួបសន្ទនាជាមួយប្រធានាធិបតី
អាហ្គានីស្ថានលោក Ashraf Ghani និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់អាហ្គានីស្ថានលោក Abdullah
Abdullah។ លោក Pence សង្ឃឹមថា វត្តមានរបស់លោកនៅប្រទេសនេះជាភស្តុតាងដ៏ច្បាស់លាស់
ដែលថា អាមេរិកចង់មានការរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងតាលីបង់។
រីឯខ្លួនវិញ ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានវាយតំលៃខ្ពស់ចំពោះការ
ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក ហើយសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូរវាង Kabul និង
Washington ត្រូវបានពង្រឹងដោយការរួមវិភាគទានរបស់បណ្ដាទាហាន៕