អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយអភិបាលរដ្ឋ Victoria នៃប្រទេស អូស្រ្តាលី លោកស្រី Linda Marion Dessau

(VOVWORLD) - ក្នុងពីធីទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Linda Marion Dessau  អភិបាលរដ្ឋ Victoria នៃប្រទេសអូស្រ្តាលី នារសៀលថ្ងៃទី ៣ ខែតុលា នៅវិមានប្រធានរដ្ឋនោះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូ កិច្ចសហប្រតិបត្តិការ លើពហុវិស័យជាមួយអូស្ត្រាលី រួមទាំងការជួបប្រាស្រ័យរវាងប្រជាជននិងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាផងដែរ។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយអភិបាលរដ្ឋ Victoria នៃប្រទេស អូស្រ្តាលី លោកស្រី Linda Marion Dessau - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 

យ៉ាងណាមិញ ប្រទេសទាំងពីរតែងតែបានចែករំលែកនូវផលប្រយោជន៍ជាច្រើន ទាំងផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរ ជាតិ។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា  Victoria ជារដ្ឋដែលមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងល្អនិងទទួលបានលទ្ធផលជាក់ស្តែងជាច្រើនជាមួយមូលដ្ឋាននានានៃប្រទេសវៀតណាមជាពិសេសនៅក្នុងវិស័យឧត្តមភាព ដូចជាការអប់រំ វប្បធម៌និងទេសចរណ៍។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ  លោកស្រីអនុប្រធានរដ្ឋបានចាត់ទុកថា Victoria ជារដ្ឋដែលមានស្ថាប័នអប់រំដែលមានគុណភាពខ្ពស់និងល្បីល្បាញជាច្រើន នៃប្រទេសអូស្ត្រាលី ដូចជាសាកលវិទ្យាល័យ Melbourne និងសាកលវិទ្យាល័យ RMITជាដើម។

លោកស្រីអនុប្រធានរដ្ឋបានរំពឹងថា លោកស្រី Linda Marion Dessau នឹងណែនាំអោយអាជីវកម្មអូស្ត្រាលីកាន់តែច្រើន មកស្វែងយល់និងវិនិយោគ នៅតំបន់នានារបស់វៀត ណាម។ ទន្ទឹមជាមួយគ្នានោះ លោកស្រីសង្ឃឹមថា Victoria នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមក្នុងការរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅរដ្ឋតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ