|
លោកស៊ីជីនពិញ-អនុប្រធានរដ្ឋចិន(រូបថត៖ Internet) |
(VOV)-ថ្ងៃទី១៤កុម្ភះនៅរដ្ឋធានីវ៉ាស៊ីនតោណ ប្រធានាធិបតីអាមេរីក Barak
Obama បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន ស៊ីជីនពិញដែលកំពុងបំពេញ
ទស្សនកិច្ចនៅ អាមេរីក។ ភាគីទាំង២បានពិភាគ្សាអំពីបញ្ហាជាច្រើនសំដៅ
បង្កើនកិច្ចសហប្រតិបត្តិការអាមេរីក-ចិនដោយឈរ លើមូលដ្ឋានគោរពគ្នា
ទៅវិញទៅមកនឹងមានផលប្រយោជន៏ដល់សកលលោកទាំងមូល។ប្រធា
នាធិ បតី អាមេរីកBarak Obamaថ្លែងថា៖ អាមេរីកស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វីច។ដោយហេតុនេះយើងខ្ញុំយកចិត្តទុកដាក់ជា ពិសេសដល់ការជំរុញទំនាក់ទំនង
រវាងប្រទេសទាំង២លើបណ្តាវិស័យពាណីជ្ជកម្មសេដ្ឋកិច្ច។ទំនាក់ទំនងសហ
ប្រតិបត្តិការ១ដែលផ្អែកទៅលើគោលការណ៏គោរព គ្នាទៅវិញទៅម មិន
ត្រឹមតែនាំមកនូវផលប្រយោជន៏ដល់អាមេរីកនឹងចិនប៉ុណ្ណោះទេថែមទាំង
ដល់តំបន់នឹងសកលលោកទាំងមូលទៀតផង។ មុននោះឆ្លើយតបនឹងបទ
សម្ភាសនៃកាសែត្ត Washington Post អនុប្រធានរដ្ឋចិនស៊ីជីនពិញនិយាយថា៖ចិននឹងបន្តដោះស្រាយបញ្ហាដែលអាមេរីកយកចិត្តទុកដាក់ ដែលក្នុងនោះ
មានការការពារកម្មសិទ្ធបញ្ញា អត្រាប្តូរប្រាក់យ័ននឹងការបង្កើត បរិយាកាស
វិនិយោគតម្លាភាពដោយឈរលើបណ្តាគោលការណ៏ជាក់ស្តែង។ មុនពេល
ជួបសន្ទនាជាមួយប្រធានាធិបតីBarak Obama អនុប្រធានរដ្ឋចិន ស៊ីជីនពិញ
នឹងអនុប្រធានាធិបតីអាមេរីក Joe Biden បានសន្យាថា៖ប្រទេសទាំង២ នឹង
សហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងរយះពេលខាងមុខ។អនុប្រធា
នាធិ បតីអាមេរីកចាត់ទុកថា៖ទំនាក់ទំនងអាមេរីក-ចិនគឺជាទំនាក់ទំនង
សំខាន់បំផុតលើ សកលលោក។ទោះបីមានពេលខ្លះប្រទេសទាំង២គ្មាន
ទស្សនះដូចគ្នាក្នុងបញ្ហាជា ច្រើនក៏ដោយ ក៏ប៉ុន្តែមានការយកចិត្តទុកដាក់
រួមសំខាន់អំពីនយោបាយនឹងសេដ្ឋកិច្ចបានជាប្រទេសទាំង២ត្រូវការសហ
ប្រតិបត្តិការជាមួយគ្នា៕