អនុប្រធានរដ្ឋជួបប្រធានស្ថាប័នមហាវិទ្យាល័យភាសាបារាំង
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan (internet) |
(VOV)_នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយប្រធានស្ថាប័នមហាវិទ្យាល័យភាសាបារាំង ( AUF) Adbellatif Miraoui ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ក្នុងរយះបេល៥០ឆ្នាំកន្លងទៅ AUF បានដើរតួនាទីដ៏សែនសំខាន់ក្នុងការរក្សានិងពង្រីកភាសាបារាំង ក៏ដូចជាភាសាមួយរបស់វិទ្យាសាស្ត្រ អប់រំ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។វៀតណាមសប្បាយរីករាយណាស់ ពេលដែលបានរួមវិភាគទានចូលក្នុងការជោគជ័យរបស់ AUF ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាប្រទេសនិយាយភាសាបារាំង និងបណ្ដាស្ថាប័ន Francophone។ ទន្ទឹមនឹងនោះក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ AUF និងដៃគូផ្សេងៗ ទៀតផង៕