អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី

(VOVWORLD) - នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; បន្តពង្រឹងសសរស្តម្ភការពារជាតិ និងសន្តិសុខក្នុងបរិបទ អន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ក៏ដូចជា បង្កើនទំនាក់ទំនងវប្បធម៌ និងការជួបប្រាស្រ័យប្រជាជនទៅប្រជាជន។ 
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ VOV-Jakarta)

ក្នុងឱកាសអញ្ជើញចូលរួមពិធីចូលកាន់ដំណែងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី - Prabowo Subianto នារសៀលថ្ងៃទី ១៩ តុលា នៅរដ្ឋធានី Jakarta អនុប្រធានរដ្ឋវៀតណាមlលោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាម លេខាធិការដ្ឋានអាស៊ាន បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន និងទីភ្នាក់ងារតំណាងមួយចំនួន និងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; បន្តពង្រឹងសសរស្តម្ភការពារជាតិ និងសន្តិសុខក្នុងបរិបទ អន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ក៏ដូចជា បង្កើនទំនាក់ទំនងវប្បធម៌ និងការជួបប្រាស្រ័យប្រជាជនទៅប្រជាជន។ លោកស្រីអនុប្រធានរដ្ឋក៏បានប្រកាសអំពីស្ថាន ភាពសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ ការពារជាតិ និងទំនាក់ទំនងបរទេសរបស់វៀតណាមនាពេលថ្មីៗនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព និងរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ