អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីMacedonia
|
អនុប្រធានរដ្ឋវៀតណាមសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Macedonia លោក Gjorge Ivanov (vietnamplus.vn) |
Vovworld-នៅពិធីជួបសន្ទនានាយករដ្ឋមន្ត្រី Macedonia លោក Nikola Gruevski
នាថ្ងៃទី២ធ្នូ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Macedonia
របស់អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan ភាគីទាំងពីរបានឯកភាពស្រាវជ្រាវ
បង្កើតយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីសហប្រតិបត្តិការសេដ្ឋកិច្ច
បើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវប្បធម៍និង
ទេសចរណ៍។
នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Trajco Velianovski ភាគីទាំងពីរ
បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភាទាំងពីរសំដៅបង្កើនការ
យល់ដឹងគ្នាទៅវិញទៅមកនិងផ្លាស់ប្តូរបទពិសោធន៍។ ប្រធានរដ្ឋសភា Velianovski
បានស្នើរភាំគីទាំងពីរពិនិត្យការបង្កើតក្រុមសមាជិកសភាមិត្តភាពសំដៅបើកទូលាយ
ទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិវៀតណាម- Macedonia។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋ Macedonia ភាគីទាំងពីរបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីសេដ្ឋកិច្ចនិងកិច្ចព្រមព្រៀង
លើកលែងទដ្ឋាកាការទូត។
មុននោះនៅការសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋ Macedonia លោក
Gjorge Ivanov នាថ្ងៃទី១ធ្នូ ភាគីទាំងពីរបានឯកភាពថា ការដែលប្រទេសទាំងពីរបាន
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងដំណើរទស្សនកិច្ច
នឹងបង្កើតក្របខ័ណ្ឌកត្តិយុតងាយស្រួលសំរាប់ជំរុញទំនាក់ទំនងទ្វេភាគីនិងបង្កើន
តំលៃពាណិជ្ជកម្មរវាងប្រទេសតទាំងពីរ។ ស្ដីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំ
Macedonia បានគាំទ្រទស្សនគោលជំហររបស់វៀតណាមដោះស្រាយជំលោះដោយ
សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជា
ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕