អនុប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye
(VOV)_ក្នងឱកាសចូលរួមពិធីទទួលដំណែងរបស់ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង
Park Geun Hye នាថ្ងៃទី២៦ កុម្ភះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានមានជំនួបសម្ដែងការគួសមជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye។ នៅទីនេះ អនុប្រធានរដ្ឋNguyen Thi Doan បានពាំនាំសារលិខិតអបអរសាទរ របស់
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត
ណាម លោក Nguyen Tan Dung ជូនចំពោះប្រធានាធិបតី Park Geun Hye និងសេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋ Truong Tan Sang អញ្ជើញ ប្រធានាធិបតី Park Geun Hye មក បំពេញទស្សនកិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋ Nguyen Thi Doan ក៏បាន អះអាងថា ÷ រដ្ឋនិងប្រជាជនវៀតណាម យកចិត្តទុកដាក់ជាពិសេស និងមានគោលបំណងបន្ត
បង្កើន ទំនាក់ទំនង÷«ដៃគូសហប្រតិបត្តការ យុទ្ធសាស្ត្រ» ជាមួយកូរ៉េខាងត្បូង។ អនុ
ប្រធានរដ្ឋ Nguyen Thi Doan ក៏បានថ្លែងអំណរគុណ និងមានគោលបំណងថា÷ រដ្ឋាភិ បាលកូរ៉េខាងត្បូង បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកូរ៉េ
ខាងត្បូងសម្របខ្លួនចូលក្នុងសង្គមកូរ៉េខាងត្បូង រួមវិភាគទានយ៉ាងសកម្មក្នុងការអភិ
វឌ្ឍន៍របស់ប្រទេសទាំងពីរ។
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye បានសង្កត់ធ្ងន់ថា÷ រដ្ឋាភិបាលកូរ៉េខាងត្បូង និងបុគ្គល ប្រធានាធិបតីយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍
ទំនាក៉ ទំនងជាមួយវៀតណាម។ ប្រធានាធិបតី Park Geun Hye ក៏បានអះអាងថែម ទៀតថា÷ កូរ៉េខាងត្បូង នឹងរួមជាមួយវៀតណាម ខំប្រឹងប្រែងនាំតំលៃប្រាក់ ពាណិជ្ជ
កម្ម នៃប្រទេសទាំងពីរ ទទួលបាន ៣០ ពាន់លានដុល្លារអារមេរិក ក្នុងរយះពេល
ប៉ុន្មាន ឆ្នាំខាងមុខនេះ។ ចំពោះបញ្ហាសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង
ប្រធានាធិបតី Park Geun Hye បានអះអាងថា÷ នឹងសកម្មយកចិត្តទុកដាក់ ជួយ
ឧបត្ថម្ភ ជាពិសេសគឺបណ្ដានារីវៀតណាម បានរៀបការជាមួយបុរសកូរ៉េខាងត្បូង
ដើម្បីគេមានជីវភាពរស់នៅប្រកបដោយសុភមង្គល ស្ថិរភាពនៅកូរ៉េខាងត្បូង៕
|
អនុប្រធានរដ្ឋវៀតណាម ជួបសម្ដែងការគួរសមប្រធានាធិបតីថ្មីកូរ៉េខាងត្បូង
Park Geun Hye(internet) |