អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅអាមេរិកនិងកាណាដា
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (http://nguyenthikimngan.net) |
នាថ្ងៃទី ៣០មិថុនា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅអាមេរិក និងកាណាដា ។ មុននោះ ក្នុងរយះពេល ២ថ្ងៃកន្លងទៅ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណះប្រតិភូ បានទៅទស្សនា និងបំពេញការងារនៅកាណាដា។ នៅជំនួបធ្វើការ ថ្នាក់ដឹកនាំរដ្ឋសភា នៃភាគីទាំងពីរ បានឯកភាព ជំរុញបណ្ដាវិធានការ ធ្វើអោយជ្រាលជ្រៅ ថែមទៀត ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ លើច្រើនវិស័យ ក្នុងសភាពការណ៍ថ្មី ពិសេសគឺជំរុញកិច្ចការបរទេសរដ្ឋសភា ឆ្ពោះទៅ ខួបអនុស្សាវរី៍លើកទី ៤០ បង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នាឆ្នាំ ២០១២៕