អនុប្រធានរដ្ឋសភា Uong Chu Luu ជួបសន្ទនាជាមួយដំណាងសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម
|
អនុប្រធានរដ្ឋសភាវៀត ណាម លោក Uong Chu Luu |
(VOV)_នារសៀលថ្ងៃទី៣០ មករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាម លោក Uong Chu Luu បានជួបសន្ទនាជាមួយដំណាងសម្ព័ន្ធសមាគមអង្គ
ភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចវៀតណាម និងគណៈប្រតិភូអាជីវករ អង្គ
ភាពអាជីវកម្ម។ នៅទីនេះ លោក Uong Chu Luu បានកត់សម្គាល់ និងលើកសរ
សើររាល់ការរួមវិភាគទានជាក់ស្ដែងរបស់បណ្ដាអាជីវករ អង្គភាពអាជីវកម្ម ក្នុង
សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ អនុប្រធានរដ្ឋសភាបានវាយតំលៃថា៖ក្នុងប៉ុន្មាន
ឆ្នាំកន្លងទៅ សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចវៀតណាម
បានអះអាងនូវតួនាទីកាន់តែសំខាន់របស់ខ្លួនពី១ថ្ងៃទៅ១ថ្ងៃ ។ ទន្ទឹមនឹងនោះ លោក
Uong Chu Luu ក៏បានសម្ដែងគោលបំណងដែរថា៖ បណ្ដាអាជីវករ អង្គភាពអាជីវ
កម្មនឹងបន្តជំនះពុះពារលើរាល់ការលំបាក រៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ លើក
កំបស់សមត្ថភាពប្រកួតប្រជែង គុណភាពផលិតផល…លៗ ដើម្បីបន្តអភិវឌ្ឍន៍រឹងមាំ៕