អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បំពេញការងារនៅខេត្ត Son La
|
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បំពេញការងារនៅខេត្ត Son La |
(VOV)_ នាថ្ងៃទី១ កញ្ញា សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានទៅត្រួតពិនិត្យស្ថានភាពជំនះពុះពារទៅលើផលវិបាកដោយខ្យល់ព្យុះ Dianmu នៅឃុំ Dom Cang ស្រុក Sop Cop ខេត្ត Son La ។ លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការ ខំប្រឹងប្រែងដោយខ្លួនឯង របស់ស្រុក Sop Cop សាមគ្គីប្រជាជន ឆ្លងកាត់រាល់ការលំបាកសាកល្បងដោយខ្យល់ព្យុះ Dianmu បណ្ដាលឡើង។ ក៏ក្នុងឱកាសនេះដែរ លោកស្រី Tong Thi Phong និងមជ្ឈឹមសម្ព័ន្ធសមាគមកាកបាតក្រហមវៀតណាម គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនខេត្តSon La បានប្រគល់ជូនអំណោយចំនួន១២០ចំណែកចំពោះមុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសាររងឥទ្ធិពលច្រើនដោយគ្រោះធម្មជាតិនាពេលកន្លងទៅ៕