ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មិថុនា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាវៀតណាម ដែលបានទៅ ទស្សនកិច្ចនិងបំពេញការងារនៅអាមេរិក។ ក្នុងបណ្ដាជំនួបធ្វើការនិងការចរចាររវាង
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជាមួយបណ្ដាថ្នាក់ដឹានាំរបស់គណៈបក្ស
ប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋអាមេរិក ផ្លាស់ប្តូរជាមួយរដ្ឋមន្ត្រីជន់ខ្ពស់
ផ្សេងៗទៀតរប់សរដ្ឋាភិបាលអាមេរិក ភាគីទាំង ២ បានឯកភាពថា៖ ត្រូវឡើងទំនាក់
ទំនងរវាងប្រទេសទាំង ២ លើកំពស់ថ្មីមួយ ដើម្បីផលប្រធយោជន៍នៃប្រទេសទាំង ២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ភាគីទាំង ២ បានផ្លាស់ប្តូរអំពីបណ្ដាវិធានការបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងរដ្ឋសភាទាំង ២ ក្នុងនោះមានការដែល អាមេរិកទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងលៃទុកឲ្យវៀតណាមប្រព័ន្ធអនុគ្រោះពូន្ធនិងរដ្ឋាការទូទៅ (GSP) ។ល។ បណ្ដា
ថ្នាក់ដឹកនាំបានសម្តែងថា៖ត្រៀមខ្លួនជាស្រេចបន្តសហប្រតិបត្តិការជិតស្និទជាមួយ
វៀតណាមក្នុងការខំប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋចកិច្ចឡើងវិញ
នាបច្ចុប្បន្នលើកកំពស់គុណភាពប្រភពធានធានមនុស្សនិងអភិវឌ្ឍន៍អប់រំមានគុណ
ភាពខ្ពស់ជួយឧបត្ថម្ភវៀតណាមដោះស្រាយបណ្ដាបញ្ហាបរិស្ថានការប្រែប្រួលរបស់
អាកាសធាតុ ។ល។ ក្នុងឱកាសនេះ ភាគីទាំង ២ ក៏បានពិភាក្សារអំពីបណ្ដាបញ្ហា
អន្តជាតិនិងតំបន់ ដែលយកចិត្តទុកដាក់ដូចគ្នា៕
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (Image: TTXVN) |