អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគី
|
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគី |
Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋសភា អនុប្រធានរដ្ឋសភា
វៀតណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
យុត្តិធម៍ស្លូវាគីលោក Tomas Borec ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នៅពិធីនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានសង្កត់ធ្ងន់ថាប្រទេសទាំង
ពីរវៀតណាម-ស្លូវាគីមានទំនាក់ទំនងប្រពៃណីយូរអង្វែង។ បក្សរដ្ឋរដ្ឋាភិបាលនិង
ប្រជាជនវៀតណាមជានិច្ចកាលមានបំណងរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរលើវេទិការដំបន់និងអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគីលោក Tomas Borec បានសង្កត់ធ្ងន់ថា ស្លូវាគីត្រៀម
ខ្លួនជាស្រេចចែករំលែកជាមួយវៀតណាមរាល់បទពិសោធន៍ក្នុងការកែទម្រង់យុត្តិធម៍
ផ្លាស់ប្តូរបទពិសោធន៍អំពីការសុក្រិតប្រព័ន្ធច្បាប់ជាដើម៕