អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការសេវាយោធានៃសភាជាន់ទាបអាមេរិក

(VOVWORLD) -នាល្ងាចថ្ងៃទី ៧ កក្ដដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ និងជាអនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ គណៈកម្មាធិការសេវាយោធានៃសភាជាន់ទាបអាមេរិក
អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការសេវាយោធានៃសភាជាន់ទាបអាមេរិក - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការសេវាយោធានៃសភាជាន់ទាបអាមេរិក 

នាល្ងាចថ្ងៃទី ៧ កក្ដដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ និងជាអនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ គណៈកម្មាធិការសេវាយោធានៃសភាជាន់ទាបអាមេរិក ដឹកនាំដោយប្រធានអនុគណៈកម្មាធិការស្ដីពីបណ្ដាកងកម្លាំងចំណុះគណៈកម្មាធិការសេវាយោធា លោក Michael Rogers ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Do Ba Ty បានអះអាងថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណងបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យតាមទិសជាក់ស្ដែង ប្រសិទ្ធភាព រួមវិភាគទានថែមទៀតក្នុងការរក្សាសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ និងភាពសម្បូររុងរឿងនៅក្នុងតំបន់ និងលើសកលលោក។ លោក Do Ba Ty ស្នើឲ្យ សមាជិកសភាជាន់ទាបអាមេរិកនឹងបន្តយកចិត្តទុកដាក់ គាំទ្រ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានឲ្យដឹងថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនៅមានសក្ដានុភាពជាច្រើន ហើយវៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកក្នុងការប្រឆាំងការរីកសាយភាយអាវុធប្រល័យលោក ភេរវកម្មជាដើម។

   រីឯខ្លួនវិញ លោក Michael Rogers បានអះអាងថា អាមេរិកជានិច្ចកាលចាត់ទុកវៀតណាមជាមិត្តជិតស្និទ្ធ និងជាដៃគូគួរឲ្យទុកចិត្តនៅក្នុងតំបន់ និងលើសកលលោក។ លោកបានសង្កត់ធ្ងន់ថា នាពេលខាងមុខនឹងបន្តយកចិត្តទុកដាក់ គាំទ្រជំរុញទំនាក់ទំនងសហប្រតិបត្តិការអាមេរិក វៀតណាមឲ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ