(VOVworld) - ក្នុងក្របខ័ណ្ឌកម្មវិធីកម្មាភិបាលគ្រប់គ្រងជាន់ខ្ពស់វៀតណាមលើកទី
៥នៅសាកលវិទ្យាល័យ Havard នៃប្រទេសអាមេរិក ចាប់ពីថ្ងៃទី១៣ មេសា ក្រុមកម្មា
ភិបាល គ្រប់គ្រងជាន់ខ្ពស់វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី
Nguyen Thi Kim Ngan បានទៅកាន់ប្រទេសអាមេរិក ផ្លាស់ប្ដូរគោលនយោបាយជា
មួយបណ្ដា សាស្ត្រាចារ្យ អ្នកជំនាញការ និងអ្នកប្រាជ្ញនៅសាកលវិទ្យាល័យ
Harvard និងអន្តរជាតិ ក្នុងរយៈពេល១សប្ដាហ៍។
|
តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ |
នៅជំនួបធ្វើការទាំងឡាយ បណ្ដាសាស្រ្តាចារ្យ អ្នកជំនាញការសេដ្ឋកិច្ច អ្នកច្បាប់
និងអ្នកប្រាជ្ញ ជួរមុខលើពិភពលោកជាច្រើន ប្រមូលផ្ដុំវិភាគនូវមូលហេតុនិងហានិ
ភ័យចំពោះដំណើរ ការងើបឡើងវិញរបស់ខឿនសេដ្ឋកិច្ចពិភពលោកនិងតំបន់
រាល់សមិទ្ធិផលនិងការ សាកល្បងចំពោះការអភិវឌ្ឍន៍ក្នុងរយៈពេលខ្លីនិងយូរ
អង្វែងរបស់វៀតណាម ព្រមទាំង នាំចេញវិធានការសំរាប់វៀតណាមក្នុងការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម កែទម្រង់ច្បាប់ និងយុត្តិធម៌។បណ្ដាតំណាងវៀតណាម ក៏បានពិភាគ្សាយ៉ាងស៊ីជំរៅអំពីបំរ៉ែបំរួល សកម្មថ្មីនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រ នានា ក្នុងនោះមានការកែ
ទម្រង់បែបបទ សុក្រិតគោលនយោបាយច្បាប់ជាដើម។
ក្នុងក្របខ័ណ្ឌកម្មវិធីនេះដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានជួបសំណេះ សំណាលជាមួយនិស្សិតវៀតណាមជាច្រើនកុះករដែលកំពុងសិក្សារៀនសូត្រ
នៅ អាមេរិកផងដែរ៕