អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់

អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយស្ថានទូតនិងជនវៀតណាមនៅអាល្លឺម៉ង់

          (VOV)_នាថ្ងៃទី២៦ និងទី២៧ កញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ
ដោយលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម ​បានអញ្ជើញ​ទៅ
សាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម 
និងដំណាងជនវៀតណាមនៅអាល្លឺម៉ង និងចូលរួមសកម្មភាពវប្បធម៌ ជួបប្រាស្រ័យ
នៅទីក្រុងប៉ែឡាំង ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី​Tong Thi Phong
 បានស្នើអោយស្ថានទូតបន្តបំពេញការងារ​ប្រកបដោយ​ល្អជាង​ទៀតរ រួមចំណែកជាក់
ស្ដែង ក្នុងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម -អាល្លឺម៉ង នាពេលខាងមុខនេះ។
ក្នុងជំនួបជាមួយជនវៀតណាមនៅអាល្លឺម៉ង លោកស្រីTong Thi Phong បានជូនដំណឹង
មួយចំនួន ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម នាពេលថ្មីៗ
នេះ គោលនយោបាយកិច្ចការ​បរទេសឯករាជ្យ ម្ចាស់ការ ពហុបែបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរ​ជាតិរបស់បក្ស រដ្ឋ ក្នុងសភាពការណ៍ថ្មី ក៏ដូចជាការអភិវឌ្ឍន៍
ខ្លាំងក្លា នៃទំនាក់​ទំនងវៀតណាម និងអាល្លឺម៉ងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ