អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយតេតដល់គ្រួសារគោលនយោបាយនៅខេត្ត An Giang
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនិងជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីក្រុង Long Xuyen។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់គ្រួសារគោលនយោបាយនៅទីក្រុង Long Xuyen (រូបថត៖ daibieunhandan.vn) |
ក្នុងជំនួបនេះ លោក Tran Thanh Man បានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំជានិច្ច នូវគុណបំណាច់និងការលះបង់ដ៏ធំធេងរបស់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានគុណូបការៈក្នុងសង្គ្រាមតស៊ូដើម្បីសង្គ្រោះជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ស្នើឱ្យខេត្ត An Giang រៀបចំឱ្យបានល្អនូវលក្ខខណ្ឌបម្រើប្រជាជនអំណរពិធីបុណ្យតេតប្រកបដោយសុវត្ថិភាព សន្សំសំចៃ; អនុវត្តន៍ឲ្យមានប្រសិទ្ធភាពការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងមានផែនការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ទន្ទឹមនឹងនោះ ខេត្ត An Giang ត្រូវបន្តកៀងគរប្រភពធនធានទាំងអស់ ដើម្បីថែទាំប្រជាជនរីករាយអំណរនិទាឃរដូវ និងស្វាគមន៍បុណ្យតេត; អនុវត្តន៍បានល្អនូវសន្តិសុខសង្គមនិងការកាត់បន្ថយភាពក្រីក្រ ជាពិសេសសម្រាប់ប្រជាជននៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន តំបន់ជនជាតិភាគតិច និងតំបន់ដែលមានការលំបាកពិសេស៕