អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាទៅបំពេញទស្សនកិច្ចនៅខេត្ត Lang Son
(VOVWORLD) - នាថ្ងៃទី ២ មិថុនា ក្រុមការងារបស់រដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានទៅបំពេញទស្សន កិច្ចការងារនៅខេត្ត Lang Son ជូនអំណោយសំរាប់សិស្សសាលាបថមសឹក្សាឃុំ Quang Lac ខេត្ត Lang Son និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Lang Son។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាទៅបំពេញទស្សនកិច្ចនៅខេត្ត Lang Son |
នាថ្ងៃទី ២ មិថុនា ក្រុមការងារបស់រដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានទៅបំពេញទស្សន កិច្ចការងារនៅខេត្ត Lang Son ជូនអំណោយសំរាប់សិស្សសាលាបថមសឹក្សាឃុំ Quang Lac ខេត្ត Lang Son និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Lang Son។ លោកស្រី Tong Thi Phong បានប្រគល់ជូនអំណោយជាកុំព្យូទ័រមួយគ្រឿងនិង អាហាររូបករណ៍ចំនួន ៤៦ កន្លែងសំរាប់បណ្ដាប្អូនសិស្សដែលមានស្ថានភាពលំបាកនៅសាលាបថមសឹក្សាឃុំ Quang Lac។ នៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Lang Son អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានសម្តែងគោលបំណងថា៖ សមត្ថកិច្ចតំបន់បន្តយកចិត្តទុកដាក់ថែមទៀតដល់ការងាការពារសង្គមនិង ការងារថែទាំកុមារ៕