អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបអនុប្រធារដ្ឋសភាឡាវ

(VOVWORLD) - នាថ្ងៃទី ១៧ ខែឧសភា នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយ អនុប្រធានរដ្ឋសភាឡាវ លោក Somphanh Phengkhammy និង គណៈប្រតិភូ រដ្ឋសភាឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា រដ្ឋសភាវៀតណាម នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាមួយរដ្ឋសភាឡាវ ក្នុងការផ្កាស់ប្តូរ ព័ត៌មាន ចែករំលែកបទពិសោធន៍លើវិស័យនីតិបញ្ញត្តិ ក៏ដូចជា ក្នុងការអនុវត្តមុខងារឃ្លាំមើលយនិងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសរៀងៗខ្លួនផង ដែរ។

រីឯខ្លួនវិញ លោក Somphanh Phengkhammy បានជូនដំណឹងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋសភាឡាវ ជាមួយ តំណងរដ្ឋសភា និង អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ។ លោកក៏សំដែងនូវសេចក្តី សប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនិងមានប្រសិទ្ធភាពនៃទំនាក់ទំនងសាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និង វៀតណាម ហើយលោកមានគោលបំណងចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការមិត្តភាពរវាងរដ្ឋសភានៃប្រទេសទាំងពីរថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ