អនុម័តទៅលើបញ្ជីឈ្មោះបេក្ខជនជាសមាជិកសភានីតិកាលទី១៤នៅប្លុកមជ្ឈឹម
|
អនុម័តទៅលើបញ្ជីឈ្មោះបេក្ខជនជាសមាជិកសភានីតិកាលទី១៤នៅប្លុកមជ្ឈឹម |
(VOV)_នាថ្ងៃទី១៤ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណ
សិរ្យមាតុភូមិវៀតណាម បានរៀបចំសន្និសីទពិគ្រោះយោបល់ លើកទី៣ ឯកភាព
អំពីបញ្ជីឈ្មោះ បេក្ខជនសមាជិកសភាចំនួន១៩៧រូប នីតិកាលទី១៤ នៅប្លុកបណ្ដា
ស្ថាប័ន អង្គការមជ្ឈឹម។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យ
មាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិលោក Nguyen
Thien Nhan បានអោយដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ដើម្បីត្រៀមរៀបចំអោយ
សន្និសីទពិគ្រោះយោបល លើកទី៣នេះ ប្រព័ន្ធរណសិរ្យមតុភូមិវៀតណាមគ្រប់
ជាន់ថ្នាក់ បានខំប្រឹងប្រែងជាច្រើន ដោយមានគោលបំណងរួមចំណែកចំពោះ
ជោគជ័យរួមរបស់ការបោះឆ្នោត៖
“ សន្និសីទពិគ្រោះយោបលលើកនេះ ដើរតួនាទីដ៏សែនសំខាន់ ក្នុងដំណើការ
បោះឆ្នោតរដ្ឋសភា នីតិកាលទី១៤។ នេះគឺជាសន្និសីទពិគ្រោះយោបល់ចុងក្រោយ ដូច្នេះ គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
ស្នើថា៖ត្រូវពង្រីកប្រជាធិប្បតេយ្យ បញ្ញា ការទទួលខុសត្រូវ ដើម្បីជ្រើសរើស
និងបង្កើតបញ្ជីឈ្មោះបេក្ខជនត្រឹមត្រូវសំរាប់រដ្ឋសភា៕”