អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Uzra Zeya នឹងសង្កត់ធ្ងន់លើកម្លាំងនិងភាពស្វាហាប់នៃទំនាក់ទំនងអាមេរិក-វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរួមអំពីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក។ 
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសន្តិសុខស៊ីវិល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោកស្រី Uzra Zeya។ (រូបថត៖ Ifeng)

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសន្តិសុខស៊ីវិល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោកស្រី Uzra Zeya បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា។ នេះជាព័ត៌មានចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៤ សីហា។

នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Uzra Zeya នឹងសង្កត់ធ្ងន់លើកម្លាំងនិងភាពស្វាហាប់នៃទំនាក់ទំនងអាមេរិក-វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរួមអំពីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក។ នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងសង្កត់ធ្ងន់លើការសន្យារបស់សហរដ្ឋអាមេរិកចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលរួមមានការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងការសម្របសម្រួលឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដូចជាការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ