អភិវឌ្ឍន៍ការប្រើប្រាស់បច្ចេកវិទ្យាជីវវិទ្យាក្នុងកសិកម្ម

អភិវឌ្ឍន៍ការប្រើប្រាស់បច្ចេកវិទ្យាជីវវិទ្យាក្នុងកសិកម្ម - ảnh 1
លោករដ្ឋមន្រ្តី Cao Duc Phat ថ្លែងមតិនៅសន្និសីទ (រូបថត៖កាសែត Lao Dong)

(VOVworld) - ក្នុងដំណាក់កាលឆ្នាំ២០០៦-ឆ្នាំ២០១៥ កម្មវិធីបច្ចេកវិទ្យាជីវវិទ្យា កសិកម្ម-ជលផលបាននិងកំពុងអនុវត្តភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យាចំនួន២១៤ ដោយមានប្រាក់ចំណាយសរុបជាង៥៥០ពាន់លានដុង។

ថ្លែងមតិនៅសន្និសីទស្ដីពីការអភិវឌ្ឍន៍ការប្រើប្រាស់បច្ចេកវិទ្យាជីវវិទ្យាក្នុងកសិកម្ម
នាថ្ងៃទី២៧ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាម លោក Cao Duc Phat បានសង្កត់ធ្ងន់ថា៖ ភារកិច្ចបណ្ដុះបណ្ដាលប្រភព
ធនធាន មនុស្សមានគុណភាពខ្ពស់ ត្រូវបានចាត់ទុកជាភារកិច្ចចម្បង សំខាន់បំផុត
ក្នុង ដំណាក់កាលនាបច្ចុប្បន្ន។ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមិនត្រឹម
តែសំរាប់ស្ថាប័នក្រោមឱវាទក្រសួងប៉ុណ្ណោះទេ ថែមទាំងសំរាប់វិទ្យាសា្ថនស្រាវ
ជ្រាវនិងមហាវិទ្យាល័យនានាទៀងផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ