អភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម
|
អភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម (internet) |
(VOV)_ស្វាគមន៍ទិវាទីក្រុងវៀតណាម(ថ្ងៃទី ៨វិច្ឆិកា) នាព្រឹកថ្ងៃទី ៧ វិច្ឆិកា នៅ ទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្ដីពីការ៖រៀបចំ គំរោងផែនការ និងអភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម។ សិក្ខាសាលា លើកនេះមានបទអន្តរាគមន៍ចំនួន២០ របស់បណ្ដាអ្នកជំនាញការកូរ៉េខាងត្បូង និង
អ្នកប្រាជ្ញ វៀតណាម ប្រមូលផ្តុំចូលក្នុងខ្លឹមសារសំខាន់ចំនួន២ ៖ រៀបចំគំរោង ផែនការទីក្រុងបៃតង់ ទំនើប-និន្នាការនិងបទពិសោធន៍ពីកូរ៉េខាងត្បូង និងទស្សនះ វិស័យ ការផ្តើមគំនិតពីបណ្ដាតំបន់នៅវៀតណាម។
នាថ្ងៃទី ៨វិច្ឆិកា ក្រសួងសំណង់ សមាគមរៀបចំគំរោងផែនការទីក្រុងវៀតណាម នឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាទីក្រុងវៀតណាម។ ក៏ក្នុងឱកាសនេះដែរ
សមាគម រៀបចំគំរោងផែនការទីក្រុងវៀតណាមទទួលបានគ្រឿងឥស្សារិយស៍
ពលកម្ម ថ្នាក់លេខ២ របស់ប្រធានរដ្ឋវៀតណាមប្រគល់ជូនដែរ៕