អភិវឌ្ឍន៍បណ្ដាញស្ថានីយវាស់កំរិតទឹកភ្លៀងស្វ័យប្រវត្តិដើម្បីទប់ទល់នឹងទឹកជំនន់ដោយទាន់ពេលវេលា
(VOVWORLD) - នារសៀលថ្ងៃទី ៥ មករា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាឧទ្ទេសនាមអំពីបច្ចេកវិទ្យាគ្រឿងឧបករណ៍បំរើឲ្យការព្យាករណ៍ព្រមានគ្រោះធម្មជាតិនិងគ្រប់គ្រងបឹងទឹកបំរុង។
អភិវឌ្ឍន៍បណ្ដាញស្ថានីយវាស់កំរិតទឹកភ្លៀងស្វ័យប្រវត្តិដើម្បីទប់ទល់នឹងទឹកជំនន់ដោយទាន់ពេលវេលា |
(VOV5) – នារសៀលថ្ងៃទី ៥ មករា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាឧទ្ទេសនាមអំពីបច្ចេកវិទ្យាគ្រឿងឧបករណ៍បំរើឲ្យការព្យាករណ៍ព្រមានគ្រោះធម្មជាតិនិងគ្រប់គ្រងបឹងទឹកបំរុង។ ថ្នាក់ដឹកនាំមន្ទីរនាយករដ្ឋានបង្ការប្រ ឆាំងនឹងគ្រោះធម្មជាតិរួមជាមួយស្ថានីយ៍ឧតុនិយមវិទ្យាក្នុងទូទាំងប្រទេសបានចូលរួមសិក្ខាសាលានេះ។ ពីស្ថានភាពជាក់ស្តែង ក្រុមហ៊ុនភាគហ៊ុនពិគ្រោះយោបល់និងអភិវឌ្ឍន៍បច្ចេក ទេសប្រភពធនធានទឹកទីក្រុង Da Nang បានអភិវឌ្ឍន៍ប្រកបដោយជោគជ័យបណ្តាញ ស្ថានីយវាស់កំរិតទឹកភ្លៀងស្វ័យប្រវត្តិ VRAIN ចំនួន ៣០០ តាមទិសសង្គមភាវូបនីយកម្ម។ អនុប្រធាននាយករដ្ឋានទទួលការបង្កាប្រឆាំងគ្រោះធម្មជាតិភាគកណ្ដាល-តំបន់ Tay Nguyen វៀតណាម លោក Nguyen Van Vy បានឲ្យដឹងថា៖
«ចំពោះមុខស្ថានភាពគ្រោះធម្មជាតិ ជាពិសេសគឺទំកជំនន់កាន់តែប្រែប្រួលដ៏ស្មុគ ស្មាញពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាល គណៈកម្មាធិការទទួលបន្ទុកការបង្កាប្រឆាំងនឹងគ្រោះ ធម្មជាតិលើកទឹកចិត្តសង្គមភាវូបនីយកម្មនិងបង្កើនការកសាងស្ថានីយវាស់កំរិតទឹកភ្លៀងស្វ័យប្រវត្តិឆាប់រហ័ស។ សហគ្រាសមួយចំនួនក៏បានម្ចាស់ការប្រកបបច្ចេកវិទ្យាថ្មីដោយមាន តំលៃសមស្របដែលជួយឲ្យខុទ្ទកាល័យអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំខេត្តស្រុកឃុំ បច្ចុប្បន្នកម្មស្ថិតិចាំបាច់ដើម្បីជួយឧបត្ថម្ភដំណើរការចេញផ្សារសេចក្តីសម្រេចនិងវិធានការទប់ ទល់នឹងទឹកជំនន់៕»