អភិវឌ្ឍន៍ឧស្សាហកម្មឱសថទៅជាឧស្សាហកម្មមុខព្រួញ

(VOVWORLD) - បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាព្រឹកថ្ងៃ ទី២២ ខែតុលា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ធ្វើ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឱសថ។

អភិវឌ្ឍន៍ឧស្សាហកម្មឱសថទៅជាឧស្សាហកម្មមុខព្រួញ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA)
សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ឱសថ ត្រូវបានកែសម្រួលតាមទិសដៅធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយនូវមាត្រាទី ៧ នៃច្បាប់ឱសថ ដើម្បីគ្រប់គ្រងគោលនយោបាយទូទៅរបស់រដ្ឋស្តីពីឱសថ; គ្រប់គ្រង គោលនយោបាយគាំទ្រការវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្មឱសថ។ ក្នុងនោះ មាត្រាទី ៧ បានធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីគោលនយោបាយ អនុគ្រោះ និងគាំទ្រ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មឱសថរបស់វៀតណាមទៅជាឧស្សាហកម្មមុខព្រួញ។ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាមមិនទាន់សន្យាបើកទ្វារ ចំហដល់ការចែកចាយឱសថនៅឡើយទេ ប៉ុន្តែក៏មិនរក្សាសិទ្ធិជ្រៀតចូលទីផ្សារចំពោះ វិនិយោគិនបរទេសក្នុងវិស័យភស្តុភារកម្មនោះឡើយ។ លោកស្រី Tran Khanh Thu សមាជិការដ្ឋសភាខេត្ត Thai Binh បានឲ្យដឹងថា៖
“ប្រទេសភាគច្រើននៅក្នុងតំបន់ និងលើពិភពលោកដែលមានឧស្សាហកម្ម ឱសថរីកចម្រើន ដូចជាប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី សុទ្ធតែអនុវត្តន៍គោល នយោបាយបើកចំហរទ្វារក្នុងវិស័យចែកចាយនិងភស្តុភារកម្មឱសថ។ គោល នយោបាយទាំងនេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងការកៀរគរ និងទាក់ទាញទុនវិនិ យោគពីបរទេស ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់សហគ្រាសក្នុងស្រុក។ វៀតណាមក៏គួរតែសិក្សាពីបទពិសោធរបស់ប្រទេសដទៃទៀតក្នុងវិស័យនេះ ហើយក៏ត្រូវតែស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឱសថផងដែរ”។
មុននោះ ក៏នៅព្រឹកថ្ងៃទី២២ ខែតុលានេះដែរ រដ្ឋសភាបានស្តាប់របាយការណ៍ ស្តីពីស្ថានភាពអនុវត្តថវិការដ្ឋឆ្នាំ២០២៤ គម្រោងថវិការដ្ឋ និងវិធានការបែងចែកថវិកា មជ្ឈិមឆ្នាំ២០២៥ ផែនការហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល៣ឆ្នាំ២០២៥-២០២៧ និង របាយការណ៍ផ្ទៀងផ្ទាត់លើខ្លឹមសារនេះ។
នារសៀលថ្ងៃដដែល រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ