|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (នៅកណ្ដាល)រួមជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុន (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន បានចេញសេច
ក្ដីថ្លែងការណ៍រួម ដែលថ្កោលទោសករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់
ស.ប.បកូរ៉េ ព្រមទាំងអះអាងថា ព្យុងយ៉ាងនឹងទទួលរងវិធានការតបតវិញដ៏ខ្លាំងក្លា
ពីសហគមន៍អន្តរជាតិ ដោយសារបានរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់
អ.ស.ប។សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីជំនួបរវាងរដ្ឋ
មន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ជាមួយសមភាគីជប៉ុនលោក Fumio
Kishida និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se នៅខាងក្រៅសន្និ
សីទរដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង កំពុងរីកចម្រើន
ជួរមុខលើពិភពលោក (G២០)នៅទីក្រុង Bonn របស់អាល្លឺម៉ង់។ រដ្ឋមន្រ្តីការបរទេស
លោក Rex Tillerson អះអាងថា អាមេរិកនឹងប្រើប្រាស់អាវុធ គ្រប់ប្រភេទរបស់
ប្រទេសនេះ រួមទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីការពារសម្ព័ន្ធមិត្ត កូរ៉េខាងត្បូងនិង
ជប៉ុនក្នុងស្ថានភាពចាំបាច់៕