អាមេរិក - កូរ៉េបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយកូរ៉េខាងជើង
(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយវិបត្តិអាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ បានបង្ហាញពីការផ្លាស់ប្តូរសុច្ឆន្ទៈថ្មីមួយពីកងទ័ពចម្រុះអាមេរិក - កូរ៉េខាងត្បូង នៅពេលដែលមេបញ្ជាការកងកម្លាំងទ័ពអាកាសប៉ាស៊ិហ្វិករបស់ អាមេរិក ឧត្តមសេនីយ៍ Charles Brown បានប្រកាស ថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកនឹងមិនហោះហើរឆ្លងកាត់ដែនអាកាសរបស់កូរ៉េខាងត្បូងនោះឡើយតាមសំណើរបស់ទីក្រុងសេអ៊ូល។
ប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានធិបតីកូរ៉េខាងត្បូង លោក Moon Jea-in |
ថ្លែងមតិនៅទីស្នាក់ការក្រសួងការពារជាតិអាមេរិកនាថ្ងៃទី ២៦ ខែវិច្ឆិកា លោក Charles Brown បានអះអាងថាទង្វើនេះគឺបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។
ពាក់ព័ន្ធព្រឹត្តិការណ៍ផ្សេងៗទៀត មន្រ្តីក្រសួងការបរទេសអាមេរិកមួយរីបបានបានរំលឹកដល់លទ្ធភាពរៀបចំពិធីជួបជុំគ្នាតាមរយៈទូរស័ព្ទឬទូរទស្សន៍ផ្សាយបន្តផ្ទាល់សំរាប់គ្រួសារកូរ៉េខាងជើងមានដើមកំណើតអាមេរិកដែលបានប្រាសឃ្លាតឆ្ងាយពីសាច់ញាតិនៅប្រទេសកូរ៉េខាងជើងក្រោយពីសង្គ្រាមផងដែរ៕