អាមេរិក និង NATO សន្យាសហប្រតិបត្តិការប្រឆាំងនឹង IS
|
អាមេរិក និង NATO សន្យាសហប្រតិបត្តិការប្រឆាំងនឹង IS (Image: VNA) |
(VOVworld) – អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តចំណុះអង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាង ជើង (NATO) បាននិងកំពុងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុង
ការប្រយុទ្ធ ប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នេះគឺជាការអះអាង
របស់ ប្រធានាធិបតីអាមេរិក លោក Barack Obama ជាមួយអគ្គលេខាធិការ NATO
លោក Jens Stoltenberg ក្នុងការចរចារនាថ្ងៃទី ២៦ ឧសភា នៅសេតវិមាន។ ថ្លែង
មតិនៅសន្និសីទកាសែតបន្ទាប់ពីការចរចារ លោក Obama បានឲ្យដឹងថា៖
អាមេរិកនិងសម្ព័ន្ធ មិត្តនានាក្នុង NATO គប្បីពិនិត្យមើលការដាក់ពង្រាយ
កងកំលាំងនិងផ្តល់ហិរញ្ញវត្ថុជា បន្ថែមឲ្យក្នុងអ៊ីរ៉ាក់ដែរឬទេ ក្នុងកាលៈទេសៈ
បណ្ដាជនប្រដាប់អាវុធ IS បង្កើនការ វាយប្រហារសំដៅទន្ទ្រានកាន់កាប់តំបន់
ប៉ែកខាងលិចរដ្ឋធានី Baghdad។ ក្នុងការខំ ប្រឹងប្រែងជួយឧបត្ថម្ភបណ្ដាកំលាំង
អ៊ីរ៉ាក់ដណ្តើមបានឡើងវិញតំបន់នានាដែលត្រូវ បាន IS ទន្ទ្រានកាប់កាប់ នោះអាមេរិកនឹងប្រគល់ឲ្យអ៊ីរ៉ាក់កាំភ្លើងប្រឆាំងរថក្រោះចំនួន ២ ពាន់ដើម៕