អាមរិក និងចិនបន្តការចរចាដោះស្រាយជំលោះពាណិជ្ជកម្ម

(VOVWORLD) -អាមេរិក និងចិនបានបន្តការចរចា សំដៅស្វែងរកដំណោះស្រាយសម្រាប់ ជម្លោះរវាងប្រទេសទាំងពីរ។
អាមរិក និងចិនបន្តការចរចាដោះស្រាយជំលោះពាណិជ្ជកម្ម - ảnh 1ទីប្រឹក្សាសេដ្ឋកិច្ចជួមុខរបស់សេតវិមាន លោក Larry Kudlow  

ទីប្រឹក្សាសេដ្ឋកិច្ចជួមុខរបស់សេតវិមាន លោក Larry Kudlow បានប្រកាសថា៖ អាមេរិក និងចិនបានបន្តការចរចា សំដៅស្វែងរកដំណោះស្រាយសម្រាប់ ជម្លោះរវាងប្រទេសទាំងពីរ។ នាថ្ងៃទី ៧ កញ្ញា លោក Larry Kudlow បានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរកំពុងបន្តការចរចា ព្រមទាំងសម្ដែងក្ដីសង្ឈឹមថា វ៉ាស៊ីនតោននិង ប៉េកាំងអាចរកឃើញដំណោះស្រាយយ៉ាងឆាប់រហ័ស។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងយកពន្ធលើទំនិញទាំងអស់ដែលនាំចូលពីចិន។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Fargo រដ្ឋ Dakota ភាគខាងជើងនោះ លោក Donald Trump បានសង្កត់ធ្ងន់ថា" ខ្ញុំកំពុងពិចារណយកពន្ធទៅលើបរិមាណទំនិញបន្ថែមទៀត ដោយមានតម្លៃ 267 ពាន់លានដុល្លារអាមេរិក ដែលនាំចូលពីចិន ប្រសិនបើខ្ញុំចង់បានផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ