អាមេរិក អង់គ្លេស និង EU ចុះហត្ថលេខាលើអនុសញ្ញាក្របខ័ណ្ឌស្តីពី AI
(VOVWORLD) - សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី 5 ខែកញ្ញា បានចុះហត្ថលេខាលើអនុសញ្ញាក្របខណ្ឌរបស់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីបញ្ញាសិប្បនិម្មិត (AI) ។ នេះជាសន្ធិសញ្ញាអន្តរជាតិដំបូងគេដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់លើការប្រើប្រាស់ AI។
ឯកសារនេះត្រូវបានព្រាងដោយប្រទេសជាង ៥០ ក្នុងរយៈពេល ២ ឆ្នាំ រួមទាំងកាណាដា អ៊ីស្រាអែល ជប៉ុន និងអូស្ត្រាលី។
រូបសញ្ញារបស់ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត OpenAI នៅលើអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រក្នុងទីក្រុង Manta ប្រទេសអ៊ីតាលី។ រូបភាព៖ AFP/TTXVN |
មុននោះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា សហរដ្ឋអាមេរិកប្តេជ្ញាធានាថា បច្ចេកវិទ្យា AI មិនត្រឹមតែអភិវឌ្ឍន៍ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមស្របតាមស្តង់ដារសីលធម៌ និងការគោរពសិទ្ធិមនុស្សផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ស្វាគមន៍ចំពោះការរួមចំណែកដ៏សំខាន់របស់ EC ក្នុងការសម្រេចបាននូវគោលដៅនេះ។
ក្នុងពេលនោះ នេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាអង់គ្លេស លោក Peter Kyle បានសង្កត់ធ្ងន់ថា នេះគឺជា "សន្ធិសញ្ញាទីមួយ ដែលមានឥទ្ធិពលលើសកលលោកយ៉ាងពិតប្រាកដ" ជួយតភ្ជាប់ក្រុមប្រទេសដែលមានភាពចម្រុះនិងខុសប្លែកខាងនយោបាយ ក៏ដូចជាវប្បធម៌ផងដែរ៕