អាមេរិក អំពាវនាវឲ្យប្រធានាធិបតីអ៊ុយក្រែន បើកចំហអំពីការចរចាជាមួយរុស្ស៊ី
(VOVWORLD) - កាសែត Washington Post នៅថ្ងៃទី៦ ខែវិច្ឆិកាបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងដាស់តឿនឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បង្ហាញសញ្ញាបើកចំហលទ្ធភាពនៃការចរចាជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/ TTXVN) |
កាសែត Washington Post បានរាយការណ៍ថា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានទទួលស្គាល់ថា ការដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បដិសេធលទ្ធភាពនៃការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់អឺរ៉ុប អាហ្រ្វិក និងអាមេរិកឡាទីន ជាតំបន់ដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំង ដោយសារជម្លោះក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលតម្លៃស្បៀងអាហារ និងថាមពលបានហក់ឡើងខ្ពស់។ ក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយណាមួយលើរបាយការណ៍នេះនៅឡើយទេ៕