អាមេរិកកាត់បន្ថយថវិកាចំនួន៨៥ពាន់លានដុល្លារអាមេរិក
(VOV)_នាថ្ងៃទី ២មិនា ប្រធានាធិបតីអាមេរិក Barack Obama បានចុះហត្ថលេខា
លើ អនុក្រិត្យ កាត់បន្ថយថវិការចំនួន ៨៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសាពើព័ន្ធ
២០១៣។ នេះគឺជាកម្មវិធីកាត់បន្ថយដោយស្វ័យប្រវត្តិ តាមការព្រមព្រៀង ពីឆ្នាំ
២០១១មក។ ក្នុងបទថ្លែងមតិនៅលើស្ថានីយ័ផ្សារសំលេង ប្រធានាធិបតីអាមេរិក
Barack Obama ជាថ្មីម្តង់ទៀតបានអះអាងថា÷ការកាត់បន្ថយថវិកាដោយស្វ័យប្រវត្តិ
នេះ គឺមិនអាចទទួលបានទេ ពីព្រោះវាមិនគ្រាន់តែបង្កការជះឥទ្ធិពលទៅលើជីវភាព រស់នៅរបស់ពលករប៉ុណ្ណោះទេ ថែមទាំង មានគ្រោះអាសន្ន ធ្វើអោយយឹតយាវ
ល្បឿនស្ដាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកឡើងវិញទៀតផង។ តាមបណ្ដាអ្នកជំនាញការសេដ្ឋកិច្ចថា÷នាពេល បណ្ដាខ្ទង់ប្រាក់កាត់បន្ថយ នេះត្រូវបានអនុវត្ត គ្រប់គ្រាន់ គឺបណ្ដាគ្រួសារក្រីក្រ និងបណ្ដាអ្នកបាត់អាជិពនឹងមិនអាចទទួលបានខ្ទង់ ប្រាក់ផលប្រយោជន៍សង្គមនានាទៀតផង៕
|
ប្រធានាធិបតីអាមេរិក Barack Obama ( internet) |