អាមេរិកគិតគូរអំពីការរក្សាកងទ័ពចំនួន១ម៉ីននាក់នៅអាហ្វហ្គានីស្ថាន
|
ទាហានអាមេរិកបំពេញកាតព្វកិច្ចនៅអាហ្វហ្គានីស្ថាន (រូបថត៖ AFP) |
(VOVworld)-មន្ត្រីលាក់ឈ្មោះ១រូបក្នុងរដ្ឋអំណាចអាមេរិកឲ្យដឹងនាថ្ងៃទី ២២មករា
ថា មជ្ឈដ្ឋានយោធារបស់ប្រទេសនេះបានដាក់សំណើរស្តីអំពីការ រក្សាកងទ័ព
ចំនួន១ម៉ីននាក់នៅអាហ្វហ្គានីស្ថានបន្ទាប់ពីប្លុកសន្ធិសញ្ញាអត្លង់ តិចខាងជើង
(NATO)ដកទាហានចេញពីប្រទេសអាស៊ីខាងជើងនេះនាចុងឆ្នាំ ២០១៤។
សំណើនេះត្រូវបាននាយឧត្តម Joseph Dunford មេបញ្ជាការកម្លាំង ជួយ
ឧបត្ថម្ភសន្តិសុខអន្តរជាតិ (ISAF) ដឹកនាំដោយ NATO ជូនសេត វិមាននាសប្តាហ៍
មុនហើយកំពុងបានមន្ត្រីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Barack Obama
ពិនិត្យមើល។
អ្នកនាំពាក្យក្រុមសន្តិសុខជាតិអាមេរិក Caitlin Hayden ឲ្យដឹងថា ប្រធានាធិបតី
Obama មិនទាន់សម្រេចអំពីចំនួនកងទ័ពនិងបានរក្សានៅអហ្វហ្គានីស្ថានឡើយ៕