អាមេរិកគំរាមកំហែងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង
|
អាមេរិកគំរាមកំហែងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter
បានប្រកាសថា៖ បណ្ដាអាវុធនុយក្លេអ៊ែរនិងកម្មវិធីការពារដោយកាំជ្រួចរបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះ
អាមេរិក។ លោក Ashton Carter បានប្រកាសទៀតថា៖ វ៉ាស៊ីនតោនបាន ត្រៀម
រៀបចំដើម្បីបាញ់ទម្លាក់កាំជ្រួចរបស់ព្យុងយ៉ាងក្នុងការសាកល្បងកាំជ្រួចនាពេល
ថ្មីៗនេះ ក្នុងករណីការសាកល្បងកាំជ្រួចនេះតម្រង់ទៅលើអាមេរិកនិង បណ្ដាប្រទេស
ជាសម្ព័ន្ធមិត្តរបស់អាមេរិក។ មុននោះមួយថ្ងៃ ប្រទេសកូរ៉េខាងជើង បានប្រកាស
អាចដំណើរការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ពេលណា ដែលថ្នាក់ដឹកនាំ
Kim Jong Un ចេញបទបញ្ជា។ ក្នុងពេលនោះ អាមេរិកបានវាយ តំលៃថា៖ លទ្ធភាព
នុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើងមានការបោះជំហាន លេចធ្លោបន្ទាប់ពី
រាល់ការសាកល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់ក្នុងឆ្នាំកន្លងទៅ៕