អាមេរិកដាក់ពង្រាយក្រុមនាវាពិឃាតទៅកាន់ឧបទ្វីបកូរ៉េ

(VOVworld) - កងទ័ពជើងទឹកអាមេរិកឲ្យដឹងថា គេបានបញ្ជូនក្រុមនាវាមួយ
ដឹកនាំដោយនាវាពិឃាតទៅកាន់ឧបទ្វីបកូរ៉េ។អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប៉ាស៊ីហ្វិក
របស់អាមេរិក (USPC) វរសេនីយ៍ទោ Dave Benham ឲ្យដឹងថា USPC បានបញ្ជាឲ្យ
ក្រុមនាវាពិឃាត Carl Vinson ចាប់ផ្ដើមដំណើរពីសឹង្ហបុរីទៅកាន់តំបន់សមុទ្រ
ប៉ាស៊ីហ្វិកខាងលិច នៅជិតឧបទ្វីបកូរ៉េ។បម្រែបម្រួលនេះប្រព្រឹត្តទៅក្រោយពី
ស.ប.បកូរ៉េបាញ់សាកល្បងកាំជ្រួចកាលពីថ្ងៃទី៥ មេសាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ