អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរជួបចរចាររបស់ព្យុងយ៉ាង

(VOVworld) – មុននឹងជំនួបត្រីភាគីអំពីបញ្ហាលើឧបទ្វីបកូរ៉េរវាងអាមេរិកជប៉ុននិង កូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅនៅវ៉ាស៊ីនតោន រដ្ឋាភិបាលនៃប្រធានាធិបតីអាមេរិក
លោក Barack Obama បានប្រកាសថា៖ អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរ
ជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយប្រជាមានិតកូរ៉េ។ ប៉ុន្តែ ព្យុងយ៉ាងត្រូវ
បញ្ឈប់កម្មវិធីនុយក្លេអែររបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី
Jen Paski បានឲ្យដឹងថា​៖ អាមេរិកនឹងឆ្លើយតប​នូវសំណើរដំណើរការចរចារ​ថ្មីបំផុតជា
មួយព្យុងយ៉ាង ប្រសិនបើ ស.ប.ប.ក. មានជំហានទំនុកទុកចិត្តតាមទិសគ្មាននុយក្លេអែរ
ភាវូបនីយកម្ម​​ក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិ។ ប៉ន្តែ អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិកបានអះអាង ថា៖ ការចរចារពោលខាងលើគឺផ្នែកមួយនៃដំណើរការ
ចរចារ ៦ ភាគី៕

អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរជួបចរចាររបស់ព្យុងយ៉ាង - ảnh 1
អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរជួបចរចាររបស់ព្យុងយ៉ាង។ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ