អាមេរិកត្រៀមខ្លួនជាស្រេចអនុវត្តរាល់កិច្ចសន្យាបន្ទាប់ពីស.ប.ប កូរ៉េ ធ្វើការរំលាយអាវុធនុយក្លេអ៊ែរ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តរាល់ប្រការដែលលោកបានសន្យាជាមួយ ស.ប.ប កូរ៉េ ប្រសិនបើទីក្រុង ព្យុងយ៉ាងអនុវត្តការរំលាយអាវុធនុក្លេអ៊ែរតាមមួយជំហានៗ។
ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un និង ប្រធានាធិបតីអាមេរិក លោក Donald Trump |
នាថ្ងៃទី៣ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea –in បានផ្សព្វផ្សាយសារលិខិតមួយដែលត្រូវបាន លោក Donald Trump នាំចេញនាថ្ងៃទី ៣ខែធ្នូក្នុងជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង-អាមេរិក ដែលបានប្រព្រឹត្តទៅនៅខាងក្រៅកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញនៅលើពិភពលោក (G20) នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីននាថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។ លោក Moon Jea –in បានឲ្យដឹងថា លោក Donald Trump បានបញ្ជាក់ពីទស្សនៈយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un។ លោក Donald Trump ក៏មានបំណងចង់ឲ្យលោក Kim Jong-un នឹងអនុវត្តកិច្ចព្រមព្រៀងនៅសេសសល់ដែលសម្រេចបាននៅជំនួបកំពូលអាមេរិក - កូរ៉េខាងជើង ព្រមទាំងអះអាងថា លោក នឹងធ្វើឲ្យគ្រប់បំណងប្រាថ្នារបស់ លោក Kim Jong-un ក្លាយទៅជាការពិតផងដែរ៕