អាមេរិកត្រៀមខ្លួនវាយប្រហារទៅលើពួក IS នៅស៊ីរី
|
អាមេរិកត្រៀមខ្លួនវាយប្រហារទៅលើពួក IS នៅស៊ីរី |
(VOV)_កងទ័ពអាមេរិកបានត្រៀមខ្លួនជាស្រេច ហើយរងចាំបទបញ្ជាពីប្រធា នាធិបតីអាមេរិក លោក Barack Obama ដើម្បីអនុវត្តយុទ្ធនាការវាយប្រហារទៅលើ
កងកម្លាំងរដ្ឋអ៊ីស្លាម IS នៅស៊ីរី។ ក្នុងសម័យដោះសារនៅកិច្ចប្រជុំ នៃគណៈកម្មាធិ ការកងទ័ពរដ្ឋសភាជាន់ទាបអាមេរិក នាព្រឹកថ្ងៃទី១៩ កញ្ញា រដ្ឋមន្ត្រីការពារជាតិ
លោក Chuck Hagel បានអោយដឹងថា៖ លោក និងនាយកអគ្គសេនាធិការកងទ័ព
សហរដ្ឋអាមេរិក លោក Martin Dempsey បានអនុម័តទៅលើផែនការ វាយប្រហារ ទៅលើកងកម្លាំងរដ្ឋអ៊ីស្លាម IS នៅស៊ីរី។
រដ្ឋមន្ត្រី Chuck Hagel ក៏បានអះអាងថា៖ អាមេរិកនឹងមិនរួមផ្សុំ ឬសហប្រតិបត្តិការជាមួយរដ្ឋអំណាចរបស់ប្រធានាធិបតី Bashar Al Assad ទេ តែនឹងធ្វើការ
ហ្វឹក ហ្វឺនបំពាក់បំប៉ន់និងផ្តល់មធ្យោបាយដល់ភាគីប្រឆាំងក្នុងការតស៊ូប្រឆាំង
កងកម្លាំងរដ្ឋអ៊ីស្លាម IS នៅស៊ីរី៕