អាមេរិកត្រៀមជាស្រេចសម្រេចកិច្ចព្រមព្រៀងTPP ជាមួយ វៀតណាម។
(VOVWORLD) /  
|
ព្រឹទ្ឋសមាជិកអាមេរិកលោក Sheldon White House និងលោក John Mc Cain
(រូបថតVNA)។ |
Vovworld-នាថ្ងៃទី៨សីហានៅរដ្ឋធានីហាណូយ(វៀតណាម)ព្រឹទ្ឋសមាជិកអាមេរិក
លោក John Mc Cain សមាជិកគណះកម្មាធិការកិច្ចការបរទេសនិង ព្រឹទ្ឋសមាជិក
អាមេរិកលោក Sheldon White House បានមានសន្និសីទកាសែតជាមួយមជ្ឈដ្ឋានអ្នក
សារព័ត៌មានជាតិនិងអន្តរជាតិក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ព្រឹទ្ឋសមាជិលោក Sheldon White Houseបានអោយដឹងថា៖ដំណើរ ទស្សនកិច្ចការងារ
នៅវៀតណាមលើកនេះរបស់លោកប្រព្រិត្តទៅក្នុងនៅឱកាសប្រទេសទាំង២ត្រៀម
រៀបចំឲ្យពិធីរំលឹកខួបលើកទី២០នៃការប្រក្រតីទំនាក់ទំនងនាឆ្នាំ២០១៥។លោកចាត់
ទុកថា៖ប្រទេសទាំង២គប្បីមានជំហានលោតផ្លោះនាពេលខាងមុខក្នុងទំនាក់ទំនង
ទ្វេភាគីនាពេលខាងមុខ។ស្តីពិកិច្ចព្រមព្រៀងអន្តប៉ាស៊ីហ្វិក(TPP) លោក Sheldon
White Houseអោយដឹងថា៖ អាមេរិកត្រៀមជាស្រេចសម្រេចកិច្ចព្រមព្រៀងTPP ជាមួយ
វៀតណាម។ក៍ក្នុងឱកាសនេះដែរព្រឹទ្ឋសមាជិកអាមេរិកទាំង២រូបនេះបានចែករំលែក
សំណើរដែលអំពាវនាវឲ្យរដ្ឋសភាអាមេរិកឆាប់លុបបំបាត់ចោលបទហាមឃាត់លក់
អាវុធសំរាប់វៀតណាម៕
-VOVWORLD