អាមេរិកនិងចិនចាប់ផ្តើមវង់ចរចាទី ២ ស្តីពីពាណិជ្ជកម្ម

(VOVWORLD) - អាមេរិកនិងចិនចាប់ផ្តើមវង់ចរចាទី ២ ស្តីពីពាណិជ្ជកម្មនាថ្ងៃទី ១៦ ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនអាមេរិក។ វង់ចរចានេះត្រូវបានរៀបចំឡើងសំដៅស្វែងរក ដំណោះស្រាយសំរាប់ការខ្វែងគំនិតក្នុងទំនាក់ទំនងពាណិជ្ជកម្មដែលបណ្ដាលឡើងភាពតានតឹងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។

អាមេរិកនិងចិនចាប់ផ្តើមវង់ចរចាទី ២ ស្តីពីពាណិជ្ជកម្មនាថ្ងៃទី ១៦ ឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនអាមេរិក។ វង់ចរចានេះត្រូវបានរៀបចំឡើងសំដៅស្វែងរក ដំណោះស្រាយសំរាប់ការខ្វែងគំនិតក្នុងទំនាក់ទំនងពាណិជ្ជកម្មដែលបណ្ដាលឡើងភាពតានតឹងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ចូលរួមការរចា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងចិន-អាមេរិក រឹងមាំសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ដូច្នេះ ប៉េកាំងនិង វ៉ាស៊ីនតោនគប្បីដោះស្រាយឲ្យដាច់ខាត់ការខ្វែងគំនិតពាណិជ្ជកម្មបច្ចុប្បន្នដោយ ឈរលើការគោរពគ្នានិងការខំប្រឹងប្រែងដើម្បីទទួលឲ្យបានលទ្ធផលវិជ្ជមាន សំរាប់ភាគីទាំងឡាយ។ លោកបានចាត់ទុកថា៖ ប្រទេសទាំងពីរគប្បីបង្កើនព័ត៌មានយុទ្ធសាស្ត្រ បើកទូលាយផលប្រយោជន៍រួម រួមជាមួយគ្នាដោះស្រាយការ ខ្វែងគំនិត ហើយបង្ហាញនូវតួនាទីសំខាន់ក្នុងបញ្ហាអន្តរជាតិនិងតំបន់។ ក្នុងពេល នោះ មជ្ឈដ្ឋានអ្នកនិតិបញ្ញត្តិអាមេរិកបានឲ្យដឹងថា៖ អាមេរិកត្រៀមខ្លួនជាស្រេច រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយចិន ហើយប្រទេសទាំងពីរមិនគប្បីបង្ក សង្គ្រាមពាណិជ្ជកម្ម ទោះបីនៅមានការខ្វែងគំនិតខាងសេដ្ឋកិច្ចពាណិជ្ជកម្ម ។ សមាជិកសភាអាមេរិកនានាសង្ឃឹមថា៖ ភាគីទាំងពីរអាចស្វែងរកដំណោះ ស្រាយសមស្របនឹងផលប្រយោជន៍ទ្វេភាគីតាមរយៈការពិគ្រោះយោបល់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ