អាមេរិកនិងជប៉ុនបង្កើនទំនាក់ទំនងសម្ពូ័ន្ធមិត្ត សន្តិសុខ

(VOVworld) – អាមេរិកនិងជប៉ុនអះអាងនូវការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្ត​សន្តិសុខ
ទ្វេភាគីនិងបន្តអនុវត្តគោលនយោបាយមឹងម៉ាត់ចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញ​ក្នុងការចរចាររវាង
ប្រធានាធិបតីអាមេរិក លោក Barack Obama និង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe ដែលបានប្រព្រឹត្តទៅ នៅសេតវិមាន នាព្រឹកថ្ងៃទី ២៣ កុម្ភៈ (តាមម៉ោងវៀតណាម)
។ ក្នុងជំនួបចរចារនេះ ថ្នាក់ដឹកនាំ ទាំង ២ រូប បានសង្កត់ធ្ងន់ថា៖ អាមេរិកនិងជប៉ុននឹង
សហប្រតិបត្តិការយ៉ាងជិត ស្និត ដើម្បីបង្កើនស្ថិរភាពនិងជំរុញកំណើនសេដ្ឋកិច្ចក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតី Barack Obama បានឲ្យដឹងថា៖

“យើងខ្ញុំឯកភាពថា៖ អាទិភាពជួរមុខរបស់ប្រទេសទាំង ២ គឺ​ ការធានាកំណើនសេដ្ឋកិច្ច
។ យើងខ្ញុំនឹងពិភាក្សារាល់បញ្ហា ក៏ដូចជា វិធានការ ដើម្បីជំរុញពាណិជ្ជ កម្មនិងកំណើន
សេដ្ឋកិច្ច ជាជំហានៗ សំដៅបង្កឱកាសជាច្រើនថែមទៀត សំរាប់អាមេរិកនិងជប៉ុន
ទៀតផង។”

អាមេរិកនិងជប៉ុនបង្កើនទំនាក់ទំនងសម្ពូ័ន្ធមិត្ត សន្តិសុខ - ảnh 1
អាមេរិកនិងជប៉ុនអះអាងនូវការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តសន្តិសុខទ្វេភាគីនិងបន្តអនុវត្តគោល
នយោបាយមឹងម៉ាត់ចំពោះសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
(Image: Internet)


ប្រធានាធិបតី Barack Obama បានលើកច្បាស់ថា៖ ទំនាក់ទំនងសម្ព័ន្ធមិត្ត អាមេរិក-ជប៉ុន គឺជាគ្រិះស្ថានស្នូលនៃស្ថិរភាពក្នុងតំបន់។​ រីឯខ្លួនវិញ នាយករដ្ឋ មន្ត្រីជប៉ុន លោក Shinzo
Abe បានអះអាងថា៖ ជំនឿជាក់ក្នុងទំនាក់ទំនងរវាង ប្រទេសទាំង ២ ត្រូវបានស្តាឡើង
វិញ។ តូក្យូនឹងមានប្រតិកម្មយ៉ាងប្រយ័ត្ធប្រ យែងបំផុតចំពោះជំលោះដែនដីជាមួយចិន។

តាមសេចក្តីប្រកាសសារព័ត៌មាននៃសេតវិមានឲ្យដឹងថា៖ អាមេរិកនិងជប៉ុននឹងបន្តជួប
ចរចារអំពីកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) តទៅទៀត។ ដំណើរទស្សកិច្ចនៅ
អាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺជាការខំប្រឹងប្រែងជំរុញទំនាក់
ទំនងដៃគូរសន្តិសុខរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត ក្នុងកាលៈទាសៈ ជំលោះ
ជំវិញប្រជំកោះ ដែលភាសារជប៉ុនហៅថា Senkaku ឬ ភាសារចិនហៅថា Dao Yu លើ
សមុទ្រ Hoa Tung រវាងជប៉ុននិងចិន ឡើងជណ្តើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនោះ បញ្ហានុយក្លេអ៊ែលើឧបទ្វីបកូរ៉េក៏កំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ